ព្រះបរមរាជវាំង (The Royal Palace)
ព្រះបរមរាជវាំង (The Royal Palace)
ខ្ញុំបានទៅទីនេះជាលើកដំបូង។ ចាប់អារម្មណ៍ណាស់😊
ព្រះបរមរាជវាំង
ព្រះបរមរាជវាំង ត្រូវបានចាត់ទុកជាតំណាងប្រទេសជាតិទាំងមូល ហើយរាល់សំណង់ប្រាសាទ នៅក្នុងព្រះបរមរាជវាំង ត្រូវបានគេលាបលំអ ដោយពណ៌លឿង តំណាងឲ្យព្រះពុទ្ធសាសនានិងពណ៌ស តំណាងឲ្យព្រហ្មញ្ញសាសនា។
ប្រាសាទទេវាវិនិច្ឆ័យ
ប្រាសាទទេវាវិនិច្ឆ័យសាងសង់ក្នុងរាជព្រះបាទស៊ីសុវត្ថិ ក្នុងឆ្នាំ ១៩១៣ - ១៩១៧ ហើយធ្វើពិធីសម្ពោធ នៅថ្ងៃ ទី ១៦ មិថុនា ១៩១៩។ ទំហំប្រាសាទ បណ្តោយ ៦០ម ទទឹង ៣០ម និងមានកំពូលស្រួចកំពស់ ៥៩ម ជាព្រះទីនាំង សម្រាប់ធ្វើ៖
- ពិធីរាជាភិសេក ព្រះមហាក្សត្រឡើងសោយរាជ្យ
- ព្រះរាជពិធីបុណ្យទ្វារទសមាស
- ព្រះរាជសាវនាការថ្វាយសារតាំង
- ពិធីសច្ចាប្រណិធាន
- ព្រះរាជបដិសណ្ឋារកិច្ច ចំពោះភ្ញៀវជាន់ខ្ពស់ជាតិ និងអន្តរជាតិ។
ក្នុងប្រាសាទទេវាវិនិច្ឆ័យ ចែកចេញជា ព្រះទីនាំងស្វេតឆ័ត្រ ហោរាជបណ្ឌិត ហោព្រះអដ្តិ ព្រះទីនាំងក្សិណ ព្រះទីនាំងបុស្បុក ព្រះទីនាំងមហាមន្ទីរ ព្រះទីនាំងនារីរ័ត្នសោភា ព្រះទីនាំងចក្រពត្តិ និងព្រះទីនាំងព្រះស្ងោយ។ នៅលើកំពូលស្រួច មានរូបព្រះភក្ត្រព្រះព្រហ្ម មុខ៤ ដែលបែរព្រះភក្ត្រទៅរកទិសទាំង៤។

ឯកសារយោង https://km.wikipedia.org/wiki/92
Photo : Saranlak
ความคิดเห็น
แสดงความคิดเห็น